សុំអភ័យទោសពីសំណាក់មិត្តទាំងអស់គ្នា ដែលរងចាំអាល់ប៊ុមពួក​យើងយ៉ាងយូរ។ ខ្ញុំដឹងថាអ្នកទាំងអស់គ្នាសុទ្ធតែជាអ្នកគាំទ្រវិស័យ​បទចម្រៀងនិពន្ធថ្មី ខ្ញុំពិតជាមានមោទនភាពណាស់ដែល​បានដឹងថាអ្នកទាំងអស់គ្នាមានគំនិតស្រលាញ់ដូច្នេះ។  ពួកយើង​នៅសល់តែដំណាក់កាលកាត់ត វិដេអូ និងការ បញ្ចប់បទ Audio ដើម្បីបញ្ចូលទៅក្នុង ស៊ីឌីប៉ុណ្ណោះ ប៉ុន្តែស្រាប់តែមានបញ្ហអាក្រក់​កើតឡើង។ គឺម៉ាស៊ីនប្រើសំរាប់ការកាត់តនោះ ឆ្លងវីរុសចង្រៃ ដែលសរសេរដោយខ្មែរយើង នេះតែម្តង។ ខ្ទេចគ្មានសល់ ទិន្នន័យ​បទ Audio ទាំងអស់មួយវ៉ុល ដែលត្រៀមចេញ​នៅខែខាងមុខ​និងបទវ៉ុលបន្តបន្ទាប់ទៀត ដែលខំធ្វើប៉ុន្មានខ្មែរកន្លងទៅនេះ។ យំលែងចេញហើយខ្ញុំ។ នឹកឡើងក្តៅក្រហាយនឹងអស់លោកដែល​ទំនេរពេកនាំគ្នាសរសរវីរុសខ្មែរយើងនេះណាស់។ ឥឡូវខ្ញុំអង្គុយ Recovery Data ឡើងវិលមុខហើយ។ នេះសំណាងហើយដែល ទិន្នន័យ​វិដេអូមិនបានទុកក្នុងម៉ាស៊ីនហ្នឹង កុំអីត្រូវចាប់ផ្តើមពីបាតដៃ​ទទេ​ឡើងវិញ។ មេរោគនោះបានធ្វើទុក្ខកាលពីថ្ងៃសុក្រអាទិត្យ​មុននេះ​ឯង។​ នៅតែមួយជំហានទៀតរួចរាល់ឥឡូវត្រូវយ៉ាប់​កាន់តែខ្លាំង។ ទិន្នន័យមួយចំនួនយកមកបានតែ មិនដឹងប្រើ​កើតឬអត់។ បើមិនកើតមានតែថតបទនោះឡើងវិញទេ។ នេះជាមេរៀនដែលខ្ញុំគួរតែចងចាំឥតភ្លេច។
ពួកយើងនឹងព្យាយាមឲ្យអស់លទ្ធភាព សូមអភ័យទោសសារជាថ្មី។

បណ្ឌិត