…ជាលើកដំបូងសំរាប់ក្រុមការងារយើងដែលបានចុះថតខារ៉ាអូខេសំរាប់អាល់ប៊ុមក្រុម NS ។
កាលពី ពីរសប្តាហ៍មុន​​​
(7-10-2006) យើងបានទៅថត​នៅកន្លែង​ផ្ទុក​កុងទីនឺម្តុំចោមចៅ(ថតបទរបស់ភក្តិ និងបទរបស់ភក្តី)។​We are altogether

ចប់ពីកន្លែងនោះយើងបន្តទៅវាលចាក់សំរាមស្ទឹងមានជ័យថតបទបទ​ “សំណៀងលើភ្នំសំរាម” វាជាបទដែលនិយាយអំពីជីវិតអ្នករើសសំរាម។
We are altogether
និយាយអោយពិតទៅចុះទីនោះចំពោះខ្ញុំជាកន្លែងដែលកខ្វក់ជាងគេដែលខ្ញុំមិនធ្លាប់ទៅ។ បរិយាកាស​ស្អុយ​ សំបូរមេរោគ និងអំបែងដបទៀតផង។
We are altogether
ទោះជាយ៉ាងនេះក៍ពួកយើងប្រឹងថតអោយចប់ដែរ។
អូយ៍….បន្ទាប់មកយើងបន្តទៅ IFL​ ទៀត ប៉ុន្តែយប់វាកាន់តែរាត្រីហើយ។នៅ IFL​ ពួកយើងថតបទរបស់ កល្យាណ និងបទរបស់ វីន , “ឆ្ងាយហើយ” និងបទ​ “កាកសំណល់ស្នេហ៍”។ ពួកគេនាំគ្នាផា​ បងវីនថាច្រៀងបទ អាចម៍ស្នេហ៍ ទៅវិញ​….ហាហាហាហា។ តែពីរបទនេះសោះយើង ថតរហូតដល់ម៉ោង ១២យប់ឯណោះ។ ម្នាក់ៗក្សិតអស់អាលីញតាម៉ង…..