You are currently browsing the category archive for the 'New Album' category.

ឥឡូវនេះលោកអ្នកអាចស្តាប់បទ ជីវិតលើភ្នំសំណល់ បានដោយសេរី។ វាមានរយៈពេល ៥:២៦ ​នាទី។ បទនេះខ្ញុំដាក់ជូនស្តាប់ដោយពេញលេញតែម្តង លើកលែងបទដ៍ទៃទៀតខ្ញុំនឹងកាត់ផ្នែក ខ្លះចេញ។ អាស្រ័យហេតុនេះ សូមមិត្តអ្នកស្តាប់ទាំងអស់មេត្តាយោគយល់និងអាធ្យាស្រ័យ។ លោកអ្នក​អាចចំលងយកបទនេះដោយសេរី ប៉ុន្តែសូមជួយរក្សាតំលៃផ្នែកស្នាដៃអោយ​ក្រុមយើងខ្ញុំផង។

និពន្ធបទភ្លេង រិន ធារិទ្ធ
និពន្ធទំនុកច្រៀង ឡុង ស៊ីថា
សម្រួលតន្រ្តី ចន្ថា
ច្រៀងដោយ៖ ក្រុមអិន.អេស (ជេមី ណាម សុភ័ក្រ វីន និង ភក្តី)

 

 

ចន្ថា៖ “ ពួកគាត់ចង់សារស័ព្ទប្រាប់ទៅ​មនុស្សផង​ទាំងពួងអំពីទុក្ខលំបាកទាំងនេះ​ ប៉ុន្តែមិនដឹងជាធ្វើតាម​រយៈ​ណា។​​ដូច្នេះសូមឲ្យតាមរយៈបទ​របស់ អិន.អេស ធ្វើឲ្យប្រជាជន​ទាំងអស់យល់​ច្បាស់អំពីទុក្ខ​លំបាករបស់ពួកគាត់” ។

After we’ve disappeared for few month, NS is now back with the latest CD cover. Ich Chantha, the band leader and NS director said that, ” Our VCD vol 01 is finished. We are now in the process of packaging, preparing the CD cover and get ready to appear on the store in next few month” . “ I hope that all of you guys support us by buying the original CD” , He added.
Here are the 10-songs title of NS vol. 01

1. Jivit Ler Phnom Som Nal – Band performance Nam, Jamy, Sopheak, Win and Pheakdey
2. Snaeh Banh Chhort Cheat – Sang by Sopheak
3. Chorm Reang Thmey Cham Srey Vil Ving – Sang by Jamy
4. Bros KaKey – Sang by Pheakdey
5. Sol Tae Bong Ler Knong Krorbey – Sang by Win
6. Bror Leng Sror Moul – Sang by Nam
7. Pka ChhaNgay dai – Sang by Jamy
8. Cheat Kbot – Sang by Sopheak
9. Mnus Kmean Dom Lay – Sang by Nam
10. Kak Somnal Sneah – Sang by Win

CD Cover - Front

បន្ទាប់ពីពួកយើងជួបនូវរឿងអកុសលប៉ុន្មានរយៈនេះមក ក្រុម អិន.អេស បានមកជាថ្មីជាមួយគំរប ស៊ីឌី ចម្រៀងថ្មីដែលបានកែប្រែជាលើកចុងក្រោយ។ លោក អ៊ិច ចន្ថា ដែលជាមេក្រុម អិន.អេស និងជាម្ចាស់ផលិតកម្មនេះបានប្រាប់ឲ្យដឹងថា៖ “ វីស៊ីឌីវ៉ុល១ បានធ្វើចប់រួចរាល់ហើយ រងចាំការបោះពុម្ព រៀបចំគំរប និងការវិចខ្ចប់នានា ដើម្បីឈានទៅដល់ការបង្ហាញខ្លួនលើទីផ្សាជា​លើកដំបូង” ។ ” ខ្ញុំសង្ឈឹមថា បងប្អូនជាតិខ្មែរទាំងអស់ នឹងចូលរួមគាំទ្រជាវវ៉ុលដំបូងរបស់យើង កុះករ ជាពិសេសការចូលរួមតាមរយៈការជាវស៊ីឌី Original ” នេះជាសំដីរបស់គាត់បន្ថែម។ បទចម្រៀងសំរាប់​វ៉ុលដំបូងនេះមានដូចជា៖

១. ជីវិតលើភ្នំសំណល់ – ច្រៀងរួមគ្នាដោយ ណាម, ជេមី, សុភ័ក្រ, វីន និងភក្តី
២. ស្នេហ៍បញ្ជោតចិត្ត – ច្រៀងដោយ សុភ័ក្រ
៣. ចម្រៀងថ្មីចាំស្រីវិលវិញ – ច្រៀងដោយ ជេមី
៤. ប្រុសកាកី - ច្រៀងដោយ ភក្តី
៥. សល់តែបងលើខ្នងក្របី – ច្រៀងដោយ វិន
៦. ប្រឡែងស្រមោល – ច្រៀងដោយ ណាម
៧. ផ្កាឆ្ងាយពីដៃ - ច្រៀងដោយ ជេមី
៨. ចិត្តក្បត់ – ច្រៀងដោយ សុភ័ក្រ
៩. មនុស្សគ្មានតម្លៃ – ច្រៀងដោយ ណាម
១០. កាកសំណល់ស្នេហ៍ – ច្រៀងដោយ វិន

CD Cover - Back

Top Clicks

  • គ្មាន

 

ខែ វិច្ឆិកា 2009
អាទិ. ច. អ. ព. ព្រ. សុ. សៅ.
« មេសា    
1234567
891011121314
15161718192021
22232425262728
2930  

Top Posts

  • គ្មាន

Blog Stats

  • 3,692 hits