You are currently browsing the category archive for the 'ទូទៅ' category.
Dear All visitors
Thanks for your support. Here I want to tell you that we have moved to our new domain, www.khmernewsong.com . Don’t worry this wordpress domain is still alive to post a link to the original post on khmernewsong.com. The reasons to move are:
- To have a professional domain for our band (I don’t like the sub-domain)
- To have more space and song upload
- Do more works without restriction like the free service
So, I hope you guys understand why we moved. Ok see you there!!!
Front page: http://www.khmernewsong.com
Blog in English: http://www.khmernewsong.com/en
Blog in Khmer: http://www.khmernewsong.com/kh

សុំអភ័យទោសពីសំណាក់មិត្តទាំងអស់គ្នា ដែលរងចាំអាល់ប៊ុមពួកយើងយ៉ាងយូរ។ ខ្ញុំដឹងថាអ្នកទាំងអស់គ្នាសុទ្ធតែជាអ្នកគាំទ្រវិស័យបទចម្រៀងនិពន្ធថ្មី ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានដឹងថាអ្នកទាំងអស់គ្នាមានគំនិតស្រលាញ់ដូច្នេះ។ ពួកយើងនៅសល់តែដំណាក់កាលកាត់ត វិដេអូ និងការ បញ្ចប់បទ Audio ដើម្បីបញ្ចូលទៅក្នុង ស៊ីឌីប៉ុណ្ណោះ ប៉ុន្តែស្រាប់តែមានបញ្ហអាក្រក់កើតឡើង។ គឺម៉ាស៊ីនប្រើសំរាប់ការកាត់តនោះ ឆ្លងវីរុសចង្រៃ ដែលសរសេរដោយខ្មែរយើង នេះតែម្តង។ ខ្ទេចគ្មានសល់ ទិន្នន័យបទ Audio ទាំងអស់មួយវ៉ុល ដែលត្រៀមចេញនៅខែខាងមុខនិងបទវ៉ុលបន្តបន្ទាប់ទៀត ដែលខំធ្វើប៉ុន្មានខ្មែរកន្លងទៅនេះ។ យំលែងចេញហើយខ្ញុំ។ នឹកឡើងក្តៅក្រហាយនឹងអស់លោកដែលទំនេរពេកនាំគ្នាសរសរវីរុសខ្មែរយើងនេះណាស់។ ឥឡូវខ្ញុំអង្គុយ Recovery Data ឡើងវិលមុខហើយ។ នេះសំណាងហើយដែល ទិន្នន័យវិដេអូមិនបានទុកក្នុងម៉ាស៊ីនហ្នឹង កុំអីត្រូវចាប់ផ្តើមពីបាតដៃទទេឡើងវិញ។ មេរោគនោះបានធ្វើទុក្ខកាលពីថ្ងៃសុក្រអាទិត្យមុននេះឯង។ នៅតែមួយជំហានទៀតរួចរាល់ឥឡូវត្រូវយ៉ាប់កាន់តែខ្លាំង។ ទិន្នន័យមួយចំនួនយកមកបានតែ មិនដឹងប្រើកើតឬអត់។ បើមិនកើតមានតែថតបទនោះឡើងវិញទេ។ នេះជាមេរៀនដែលខ្ញុំគួរតែចងចាំឥតភ្លេច។
ពួកយើងនឹងព្យាយាមឲ្យអស់លទ្ធភាព សូមអភ័យទោសសារជាថ្មី។
- បណ្ឌិត
សួស្តីបាទ…ខ្ញុំឈ្មោះ បណ្ឌិត ជាសមាជិកម្នាក់ក្នុងក្រុមចំរៀងនេះ។
ទំពរ័នេះបង្កើតឡើងសំរាប់រៀបរាប់ពីសកម្មភាពរបស់ពួកយើង ដូចជាការចុះទៅថតតាមទីកន្លែងផ្សេងក៍ដូចជា ព៌ត័មានប្លែកអំពីពួកយើង។ សូមរងចាំអានបន្ត និងជួយគាំទ្រពួកយើងផងបន្ទាប់អាល់ប៊ុមស៊ីឌីរបស់ យើងបានចេញលក់។


វិចារថ្មីៗ