សុំអភ័យទោសពីសំណាក់មិត្តទាំងអស់គ្នា ដែលរងចាំអាល់ប៊ុមពួកយើងយ៉ាងយូរ។ ខ្ញុំដឹងថាអ្នកទាំងអស់គ្នាសុទ្ធតែជាអ្នកគាំទ្រវិស័យបទចម្រៀងនិពន្ធថ្មី ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានដឹងថាអ្នកទាំងអស់គ្នាមានគំនិតស្រលាញ់ដូច្នេះ។ ពួកយើងនៅសល់តែដំណាក់កាលកាត់ត វិដេអូ និងការ បញ្ចប់បទ Audio ដើម្បីបញ្ចូលទៅក្នុង ស៊ីឌីប៉ុណ្ណោះ ប៉ុន្តែស្រាប់តែមានបញ្ហអាក្រក់កើតឡើង។ គឺម៉ាស៊ីនប្រើសំរាប់ការកាត់តនោះ ឆ្លងវីរុសចង្រៃ ដែលសរសេរដោយខ្មែរយើង នេះតែម្តង។ ខ្ទេចគ្មានសល់ ទិន្នន័យបទ Audio ទាំងអស់មួយវ៉ុល ដែលត្រៀមចេញនៅខែខាងមុខនិងបទវ៉ុលបន្តបន្ទាប់ទៀត ដែលខំធ្វើប៉ុន្មានខ្មែរកន្លងទៅនេះ។ យំលែងចេញហើយខ្ញុំ។ នឹកឡើងក្តៅក្រហាយនឹងអស់លោកដែលទំនេរពេកនាំគ្នាសរសរវីរុសខ្មែរយើងនេះណាស់។ ឥឡូវខ្ញុំអង្គុយ Recovery Data ឡើងវិលមុខហើយ។ នេះសំណាងហើយដែល ទិន្នន័យវិដេអូមិនបានទុកក្នុងម៉ាស៊ីនហ្នឹង កុំអីត្រូវចាប់ផ្តើមពីបាតដៃទទេឡើងវិញ។ មេរោគនោះបានធ្វើទុក្ខកាលពីថ្ងៃសុក្រអាទិត្យមុននេះឯង។ នៅតែមួយជំហានទៀតរួចរាល់ឥឡូវត្រូវយ៉ាប់កាន់តែខ្លាំង។ ទិន្នន័យមួយចំនួនយកមកបានតែ មិនដឹងប្រើកើតឬអត់។ បើមិនកើតមានតែថតបទនោះឡើងវិញទេ។ នេះជាមេរៀនដែលខ្ញុំគួរតែចងចាំឥតភ្លេច។
ពួកយើងនឹងព្យាយាមឲ្យអស់លទ្ធភាព សូមអភ័យទោសសារជាថ្មី។
- បណ្ឌិត

13 comments
Comments feed for this article
ខែ មីនា 21, 2007 ម៉ោង 2:58 ល្ងាច
Boeun
មិនគួរកើតមានរឿងដ៏អាក្រក់នេះសោះ ? តែមេរោគខ្មែរ ដូចជាអត់មានមេរោគដែលលុបឯកសារទេ ខ្ញុំដូចសង្ស័យថាឯកសារនោះត្រូវបានលាក់ តើមានសាកបង្ហាញឯកសារនោះវិញហើយឬនៅ ? បើមិនទាន់ធ្វើអីទេ សាកប្រើ Kaspersky សេរីចុងក្រោយសាកមើល៍ ព្រោះវាអាចដកមេរោគខ្មែរចេញបានទាំងអស់ ហើយចាំបង្ហាញឯកសារមកវិញ ។ កុំព្យូទ័រមួយចំនួន និងផ្លាសដ្រាយដែលឆ្លងមេរោគ សុទ្ធតែលាក់ឯកសារទាំងអស់ តែពេលបង្ហាញស្រាប់តែឃើញវិញ ។
តើយល់ថាយ៉ាងម៉េចដែរគំនិតរបស់ខ្ញុំ ?
ខែ មីនា 21, 2007 ម៉ោង 8:34 ល្ងាច
M|O|N|G|K|O|L
សូមចូលរួមសោកស្តាយផង បណ្ឌិត! សង្ឃឹមថា នឹងដោះស្រាយបញ្ហានេះបាន។
ខែ មីនា 22, 2007 ម៉ោង 12:31 ល្ងាច
bandith
បាទ អរគុណ ខ្ញុំព្យាយាមហើយ តែគ្មានលទ្ធផលគួរឲ្យពេញចេញសោះ។ មិនអីទេដំណោះស្រាយចុងក្រោយគឺថតឡើងវិញ….
ខែ មីនា 22, 2007 ម៉ោង 4:18 ល្ងាច
សុភ័ក្ត្រ
ងាប់បណ្ដោយ! ប្រើពាក្យអីចឹង? ខ្ញុំគ្រាន់តែឃើញចំណងជើងឡើងចង់ស្លុត។ ក្រោយៗ កុំប្រើពាក្យនឹង និយាយថា “ ដំណឹងមិនល្អ” អីវិញទៅហេយ៍។
ខែ មីនា 22, 2007 ម៉ោង 8:37 ល្ងាច
naraths
សូមចូលរួមទុក្ខសោកផងដែល មានរឿងបែបនេះកើតឡើង!!! តែខ្ញុំយល់ថា វាជាលើកទីមួយ ង៉ៃក្រោយកុំឲ្យមានរឿងបែបនេះទៀត ។ ការពិតខ្ញុំខំចាំ ស្ដាប់ បទ ផស់ ក្រុមអិនអេស យូរហើយ ៗ អត់ឮដំណឹងអីតិចសោះ លែងអី ចម្រៀងឆ្លងមេរោគ ចឹង!!! ហ៊ឺ!!! ខ្ញុំឯណេះ ឈឺក្បាលរាល់ថ្ងៃ អារឿងមេរោគ ខ្មែរ ហ្នឹង បើមេរោគបរទេស មិនសូវអីទេ ! យ៉ាប់ៗ តែខ្មែរគ្នាឯងហ្នឹង???? មេរោគអី ដល់ថ្នាក់ចេះហូប(ស្ដាប់) អូឌីយោ ផង??
ខែ មីនា 26, 2007 ម៉ោង 1:55 ល្ងាច
Mr. V
សូមចូលរួមសោកស្តាយផង, តែមិនអីទេ បំណាច់នឹងចាំយូរហើយចាំបន្តិចទៀតក៏មិនអីដែរ។ Computer ឥឡូវទោះមានភ្ជាប់ឬ មិនភ្ជាប់ Internet ក៏គូរតែមាន Anti-Virus, ហើយឧស្សាហ៍ Update វាបន្តិច។ ម៉្យាង Data សំខាន់ៗអញ្ចឹងគួរមាន HDD មួយសំរាប់ Back up, ឬ Burn វាទុកក្នុង CD វាហ្នឹងមិនបាត់ទៅណាងាយៗ។ ហើយការរក្សាទុកក្នុង HDD ក៏មិនគួរទុកក្នុង Partition តែមួយ ជាមួយ System(Windows)ទេ, ព្រោះ Virus វាបំផ្លាញមុនគេ Partition របស់ System ហ្នឹងហើយ ពេលឃើញ System មិនស្រួល យើងនៅមានពេលជួយសង្គ្រោះឯកសារយើងបានខ្លះ។ នេះគ្រាន់តែវាយោបល់បន្តិចបន្តួចពីខ្ញុំ. Hope everything will be ok soon, បើមិនជួបបញ្ហាធ្វើម៉េចយើងដឹងថាជ័យជំនះវាមានន័យប៉ុណ្ណានោះ! ជួបបញ្ហារឹតតែច្រើន យើងក៏រឹតតែរឹងម៉ាំ ហើយមានបទពិសោធន៍កាន់តែច្រើនដែរ! ស៊ូៗៗៗ! ទោះយ៉ាងណាក៏សូមជួយជាកម្លាំងចិត្តដល់ក្រុម NS ផង!
ខែ មីនា 26, 2007 ម៉ោង 5:32 ល្ងាច
bandith
អរគុណហើយ Mr.V តាមពិតទៅបើខ្ញុំអ្នកកាន់ម៉ាស៊ីនហ្នឹង សុំធានាថាគ្មានបញ្ហានេះកើតឡើងទេ តែអ្នកកាត់តនោះទេដែលកាន់ ខ្ញុំបាននែនាំគេហើយ តែគេនៅតែប្រហែសអាដែល។ បើវាគ្រាន់តែលប់ឯកសារនោះវាមិនអីទេ ប្រហែលជាអាចសង្រ្គោះបានខ្លះដែរ តែនេះវាបាត់ Parttition ទាំងអស់តែម្តងណា។ បាទ អីឡូវមិនអីទេ ខ្ជិលគិតរឿងហួសហើយ មានតែខំឡីងវិញ។
ខែ មីនា 26, 2007 ម៉ោង 9:18 ល្ងាច
Mr. V
ល្អហើយដែលគិតអញ្ចឹងបាននោះ, ព្រោះមនុស្សយើងមិនអាចកែប្រែអតីតកាលបានទេ! តែអតីកាលជាមេរៀនដ៏មានតម្លៃសម្រាប់បច្ចុប្បន្ននិងអនាគតកាលរបស់យើង! សូមជូនពរឲ្យក្រុម NS ទទួលបានជោគជ័យក្នុងការ អាល់ប៊ុម ទី១នេះ ហើយនិងមានចេញអាល់ប៊ុន ២,៣,៤,…….រៀងរហូតទៅ! ស៊ូៗៗៗៗ!
ពេលចេញលក់ជួយប្រាប់ផងណា! តែបើបានទិញ អាល់ប៊ុមមាន ស៊ីញ៉េរបស់ក្រុមNS រឹតតែល្អ! ហេហេហេ
ខែ មីនា 29, 2007 ម៉ោង 2:14 ល្ងាច
khmerbird - ខេមរបក្សា
should have a backup system,
if you think the tape is expensive. the cheap one if have a CD or DVD writer. format the CD or DVD. then run the script one a day or something to copy data to the CD or DVD
so that you can always have a backup. you might need to change the CD or DVD everyday.
sorry to hear that!
u got the name of the virus?
ខែ មេសា 2, 2007 ម៉ោង 4:06 ល្ងាច
bandith
Yes, thank KB.We’re now use a DVD as Backup. Every completed song will be backed-up into a single DVD. I don’t know too about the Virus name. It deletes the partition.
ខែ មេសា 12, 2007 ម៉ោង 10:28 ល្ងាច
Mr. V
សួស្តីឆ្នាំថ្មី! សិរីសួស្តីជ័យមង្គល ចូរកើតមានដល់ អ្នក ក្រុមគ្រួសារ នឹងមិត្តភ័ក្ត្រ!
ពី មីស្ទើ វី!
ខែ មេសា 25, 2007 ម៉ោង 3:52 ល្ងាច
Mr. V
យ៉ាងម៉េចទៅហើយក្រុម NS ដូចជាស្ងាត់ឲ្យជ្រាបតែម្តង! ហើយអង្កាលណាទៅបានចេញ អាល់ប៊ុមទី១ លក់នៅលើទីផ្សារទៅ? សង្ឃឹមថាបញ្ហាដែលជួបកាលពីលើកមុនបានដោះស្រាយរួចរាល់ហើយ!
ខែ កក្កដា 18, 2007 ម៉ោង 11:17 ព្រឹក
kosal
សោកស្តាយណាស់ ពេលក្រោយគួរតែBackupទុកពីរកន្លែង ចំលងចូលឌីវីឌី និងចំលងចូល Hardisk External, coz DVD sometimes has error too.