Yeah!!!….here is our Band’s poster. The big title is “ Worthless” . It’s about a person who is so is worthless to his ex-lover. Other good song of this album such as “ Bros Kakey” , “ Somneang ler Phnom Som norl” , “ Kak somnal Snae” , “ Kom bon Chir” ….etc.

The Audio CD is comming soon…

17 comments
Comments feed for this article
ខែ ធ្នូ 14, 2006 ម៉ោង 3:08 ល្ងាច
សុភ័ក្ត្រ
បើបានចេញជាការ៉ាអូខេអីគេនោះ សូមយកចិត្តទុកដាក់អក្ខរាវិរុទ្ធផង។ មានពេលទំនេរបើកវចនានុក្រមផងណា អាចាស់របស់ពុទ្ធសាសនបណ្ឌិតក៏បាន អាថ្មីរបស់រាជបណ្ឌិតសភាក៏បាន។
អត់ឃើញមានពាក្យ “ តំលៃ” សោះ គួរនាំគ្នាសរសេរ “ តម្លៃ” ទៅហី!!។
សូមអរគុណ!
ខែ ធ្នូ 14, 2006 ម៉ោង 8:30 ល្ងាច
M|O|N|G|K|O|L
ចុះឯណាលោកបណ្ឌិតឯង ម៉េចក៏មិនឃើញព្រះភ័ក្រ្តចឹង? ក្រែងយើងច្រៀងដែរមិនចឹងអេ៎?
ខែ ធ្នូ 15, 2006 ម៉ោង 12:45 ល្ងាច
bandith
អរគុណភក្រ្ត តែតាមធ្លាប់ដឹងមក តំលៃនិង តម្លៃសរសេរមួយណាក៍បានដែរតាហី??គ្រាន់តែកាលណាសរសេរជាមួយ ម+្ល គេមិនបនែ្ថមស្រះ ំ លើអក្សរ ត តែបើព្យាង្គរាយគេមានស្រះ ំ ហី??? ចាំខ្ញុំឆែកមើលចឹង បើថាមិនត្រូវចាំដូរចេញ។
មង្គលអើយព្រះភក្រ្តខ្ញុំមិនទាន់ចេញវ៉ុលហ្នឹងទេ ទាន់តែវ៉ុលក្រោយៗ អីឡូវកំពុងខំ តែបទដោយខ្លួនឯងតិចសិន ចាំចេញម្តងសសារុបម៉ង…..ហេហេហេហេហេហ។
ខែ ធ្នូ 15, 2006 ម៉ោង 1:15 ល្ងាច
M|O|N|G|K|O|L
ភ្លេចប្រាប់! Worthless នៅលើ Poster សរសេរខុសហើយ! ជួយកែផង។
ខែ ធ្នូ 15, 2006 ម៉ោង 3:39 ល្ងាច
Bandith
ចុមឆែបខុសមែន….យីបានតែទៅផ្ទាត់អាអូនតូចអាអ្នក ឌីហ្សាញហ្នឹងតើ។នេះណាបើខ្ញុំជាអ្នកឌីហ្សាញវិញប្រាកដជាមិនខុសទេ ។ទាល់តែប្រាប់ឲ្យកែសិនចឹង។អរគុណចឹង!! មង្គល
ខែ ធ្នូ 15, 2006 ម៉ោង 5:01 ល្ងាច
សុភ័ក្ត្រ
ចឹងបានដឹងថាអន់ទាំងខ្មែរ អន់ទាំងអង់គ្លេស!
“ តម្លៃ” មិនអាចសរសេរជាព្យាង្គរាយបានទេ ដោយហេតុ “ តម្លៃ” វាដេវីវេមកពីពាក្យ “ ថ្លៃ”
ខែ ធ្នូ 15, 2006 ម៉ោង 8:03 ល្ងាច
ដំបងគ្រញូង
ខ្ញុំសូមឆ្លើយថាទទួលយកបាន ព្រោះតាមវេយ្យាករណ៍ដែលខ្ញុំរៀនពីវិទ្យាល័យគឺ តំលៃ និង តម្លៃគឺត្រូវទាំងពីរ ដោយប្រើផ្នត់ជែក “ អ៊់ម” ។ (នេះគឺតាមលោកកេងវ៉ាន់សាក់)។
ថ្លៃ, តំលៃ, តំលៃ
ច្រៀង, ចំរៀង, ចម្រៀង
ត្រូវ, តំរូវ, តម្រូវ.
គួរចាំដែរថា លោក កេង វ៉ាន់សាក់ និង សម្តេច សង្ឃរាជជួនណាត ធ្លាប់វែកញែកពីការបង្កើតពាក្យនេះរួចហើយដោយសម្តេចពឹងផ្អែកលើសំនួនបាលី ឯលោកកេង វ៉ាន់សាក់លើវេយ្យាករណ៍របស់គាត់។
ខែ ធ្នូ 15, 2006 ម៉ោង 8:05 ល្ងាច
ដំបងគ្រញូង
សុំទោស “ អ់.ម” មិនមែន “ អ៊់.ម” ទេ។
ខែ ធ្នូ 17, 2006 ម៉ោង 12:30 ល្ងាច
naraths
អូ! មានក្រុមចម្រៀងថ្មី។ មានចេញលក់អង្កាល?
ខែ ធ្នូ 18, 2006 ម៉ោង 1:15 ល្ងាច
khmerbid
ខ្ញុំរងចាំស្តាប់!សូមជូនពរអោយលក់ដាច់បានច្រើន
ខែ ធ្នូ 18, 2006 ម៉ោង 7:11 ល្ងាច
សុភ័ក្ត្រ
[...ឯលោកកេង វ៉ាន់សាក់លើវេយ្យាករណ៍របស់គាត់។ Sic...] haha,.. សុំសើចបន្តិចចុះ។
មាននរណាទទួលស្គាល់លោកកេង វ៉ាន់សាក់ខ្លះ?
បើមានវចនានុក្រមឲ្យប្រើហើយ ម៉ិចមិននាំគ្នាប្រើទៅ? នាំគ្នាទៅសរសេរច្របូកច្របល់ ចុះឡើងៗ មិនដឹងអាមួយណាខុស អាមួយណាត្រូវយ៉ាងដូច្នេះឯង។
ខែ ធ្នូ 20, 2006 ម៉ោង 1:13 ល្ងាច
Bandith
naraths: មានក្រុមថ្មីមែនតើ យើងហ្នឹងចេញនៅឆ្នាំក្រោយនេះហើយប្រហែលជាខែ២ ខែ៣អីហ្នឹង។ចាំគាំទ្រផងណា ណារ៉ាត់
អូឃេ…ភក្រចាំន្ញុំឲ្យគេកែក៍បាន វាក៍ជាកាល្អដែរដែលយើងនាំគ្នាអភិរក្សអក្សរដើមរបស់យើង វាជាការច្របូកច្របល់មែនហ្នឹង។ មើលតែពាក្យ ខ្លះដូចជាពាក្យ ឲ្យ អីហ្នឹងនាំគ្នាសរសេរដូចនេះអស់ហើយ ==>អោយ ។
ខែ ធ្នូ 23, 2006 ម៉ោង 10:10 ព្រឹក
naraths
អេ! បណ្ឌិត និងអ្នកទាំងអស់គ្នាអាចហៅឈ្មោះខ្ញុំថាម៉េចក៏បានដែរ ។ តែសូមប្រាប់ឈ្មោះពិតទៅចុះ គឺខ្ញុំឈ្មោះ សៅណារដ្ឋ ក្នុងបញ្ជីជាតិ ។ មិនមែន ណារ៉ាត់ ដូចឌិតឯងថាទេ ។
ខ្ញុំពិតជាគាំទ្រឲខ្លាំងជាងគេ ខ្ញុំចូលចិត្តសិល្បៈណាស់ដឹងទេ ។ ហើយDream របស់ខ្ញុំចង់ក្លាយជាដាយរិចទ័រអហ្វហ្វិមប្រូដាក្សិន អែន ព្រយូស្សុ័រ ។ ដឹងទេភាគតិណាស់ដែលខ្ុំស្តាប់ចម្រៀងខ្មែរកែពីបរទេស សុខចិត្តមើល អាហ្ស៊ីនបស់គេវិញវាមានជាតិជាង ។ សូមជូនពរឲក្រុម NS ទទួលភាពជោគជ័យរហូត ។ អរគុណ
ខែ មករា 5, 2007 ម៉ោង 8:03 ល្ងាច
Naraths-ណារដ្ឋ
ដូចជាយូរពេកហើយ ចេញលក់ហើយឬនៅ? ខ្ញុំឃ្លានស្ដាប់ណាស់ តើចម្រៀង អ្នកទាំងអស់គ្នា ពិរោះយ៉ាងណា?
ខែ មករា 7, 2007 ម៉ោង 8:20 ល្ងាច
bandith
អូយ….ខន្តីតិចមើលញោម….ហាហាហាហាហាហា
ខែ មីនា 16, 2007 ម៉ោង 4:49 ល្ងាច
Boeun
ម៉ោដល់ខែបី ជិតខែបួនហើយនៅមិនទាន់ចេញលក់ទៀត ឬយ៉ាងម៉េច ? មានអីស្ទះមែនទេ ? ខ្ញុំចាំទិញស៊ីឌីហ្នឹងយូរហើយ ។
ខែ មីនា 17, 2007 ម៉ោង 10:24 ព្រឹក
naraths
ជាសិទ្ធិរបស់គេទេ! អ្នកដែលចាំស្ដាប់ឯណេះ ចាំរហូតដល់លែងចង់ចាំទៅហើយ