You are currently browsing the monthly archive for ខែ តុលា 2006.
…ជាលើកដំបូងសំរាប់ក្រុមការងារយើងដែលបានចុះថតខារ៉ាអូខេសំរាប់អាល់ប៊ុមក្រុម NS ។
កាលពី ពីរសប្តាហ៍មុន(7-10-2006) យើងបានទៅថតនៅកន្លែងផ្ទុកកុងទីនឺម្តុំចោមចៅ(ថតបទរបស់ភក្តិ និងបទរបស់ភក្តី)។
ចប់ពីកន្លែងនោះយើងបន្តទៅវាលចាក់សំរាមស្ទឹងមានជ័យថតបទបទ “ សំណៀងលើភ្នំសំរាម” វាជាបទដែលនិយាយអំពីជីវិតអ្នករើសសំរាម។

និយាយអោយពិតទៅចុះទីនោះចំពោះខ្ញុំជាកន្លែងដែលកខ្វក់ជាងគេដែលខ្ញុំមិនធ្លាប់ទៅ។ បរិយាកាសស្អុយ សំបូរមេរោគ និងអំបែងដបទៀតផង។

ទោះជាយ៉ាងនេះក៍ពួកយើងប្រឹងថតអោយចប់ដែរ។
អូយ៍….បន្ទាប់មកយើងបន្តទៅ IFL ទៀត ប៉ុន្តែយប់វាកាន់តែរាត្រីហើយ។នៅ IFL ពួកយើងថតបទរបស់ កល្យាណ និងបទរបស់ វីន , “ ឆ្ងាយហើយ” និងបទ “ កាកសំណល់ស្នេហ៍” ។ ពួកគេនាំគ្នាផា បងវីនថាច្រៀងបទ អាចម៍ស្នេហ៍ ទៅវិញ….ហាហាហាហា។ តែពីរបទនេះសោះយើង ថតរហូតដល់ម៉ោង ១២យប់ឯណោះ។ ម្នាក់ៗក្សិតអស់អាលីញតាម៉ង…..
សួស្តីបាទ…ខ្ញុំឈ្មោះ បណ្ឌិត ជាសមាជិកម្នាក់ក្នុងក្រុមចំរៀងនេះ។
ទំពរ័នេះបង្កើតឡើងសំរាប់រៀបរាប់ពីសកម្មភាពរបស់ពួកយើង ដូចជាការចុះទៅថតតាមទីកន្លែងផ្សេងក៍ដូចជា ព៌ត័មានប្លែកអំពីពួកយើង។ សូមរងចាំអានបន្ត និងជួយគាំទ្រពួកយើងផងបន្ទាប់អាល់ប៊ុមស៊ីឌីរបស់ យើងបានចេញលក់។


វិចារថ្មីៗ