ហ៊ិក…ហ៊ិក..សុំយំមួយមុនហ្នឹងខ្ញុំសរសេរ Post នេះ :-( ទៅមួយទៀតហើយសំលាញ់ខ្ញុំ។ ពួកម៉ាកហ្អើយ… :-(
សូមមើលព័ត៌មានបន្ថែមតាមរយ៊ៈតំណរខាងក្រោមនេះចុះ ខ្ញុំសុំទ្រីទៅយកក្រដាសជូតសំបោរសិន…

http://www.khmernewsong.com/kh/?p=8 ជាភាសាខ្មែរ

http://www.khmernewsong.com/en/?p=8 in English

អិន.អេស បានចេញថត ខារ៉ាអូខេសំរាប់អាលប៊ុម ទីពីរនេះជាបណ្តើរៗ នៅប្រហែល ២ទៅ៣បទទៀតទេ នឹងរួចរាល់សព្វគ្រប់ហើយ។ សូមចូលទៅកាន់តំណរខាងក្រោមនេះសំរាប់ព័ត៌មានបន្ថែម…

http://www.khmernewsong.com/kh/?p=7  ជាភាសាខ្មែរ

http://www.khmernewsong.com/en/?p=7​ In English


រៀបចំកាម៉េរាមុនថត

 

បងប្អន អ្នកគាំទ្រក្រុមអិន.អេសទាំងឡាយ ឥឡូវនេះ អិន.អេសបានចេញអាល់ប៊ុមថ្មីដែលមានចំណងជើងថា “សម្រែកព្រៃឈើ”។ យើងខ្ញុំសូមថ្លែងអំណរគុណ់ការគាំទ្ររបស់អ្នកទាំងអស់គ្នាយ៉ាងខ្លាំង។ ការគាំទ្រនេះជាទឹកចិត្តមួយជម្រុញឲ្យអិន.អេស ធ្វើដំណើរទៅមុខជាលំដាប់។ សូមចូលរួមគាំទ្រយើងខ្ញុំ តាមរយៈ តំណរខាងក្រោមនេះ

ជាភាសាខ្មែរ៖ http://www.khmernewsong.com/kh/?p=6

In English http://www.khmernewsong.com/en/?p=6


គំរបស៊ីឌីខាងមុខ

ឥឡូវនេះលោកអ្នកអាចស្តាប់បទ ជីវិតលើភ្នំសំណល់ បានដោយសេរី។ វាមានរយៈពេល ៥:២៦ ​នាទី។ បទនេះខ្ញុំដាក់ជូនស្តាប់ដោយពេញលេញតែម្តង លើកលែងបទដ៍ទៃទៀតខ្ញុំនឹងកាត់ផ្នែក ខ្លះចេញ។ អាស្រ័យហេតុនេះ សូមមិត្តអ្នកស្តាប់ទាំងអស់មេត្តាយោគយល់និងអាធ្យាស្រ័យ។ លោកអ្នក​អាចចំលងយកបទនេះដោយសេរី ប៉ុន្តែសូមជួយរក្សាតំលៃផ្នែកស្នាដៃអោយ​ក្រុមយើងខ្ញុំផង។

និពន្ធបទភ្លេង រិន ធារិទ្ធ
និពន្ធទំនុកច្រៀង ឡុង ស៊ីថា
សម្រួលតន្រ្តី ចន្ថា
ច្រៀងដោយ៖ ក្រុមអិន.អេស (ជេមី ណាម សុភ័ក្រ វីន និង ភក្តី)

 

 

ចន្ថា៖ “ពួកគាត់ចង់សារស័ព្ទប្រាប់ទៅ​មនុស្សផង​ទាំងពួងអំពីទុក្ខលំបាកទាំងនេះ​ ប៉ុន្តែមិនដឹងជាធ្វើតាម​រយៈ​ណា។​​ដូច្នេះសូមឲ្យតាមរយៈបទ​របស់ អិន.អេស ធ្វើឲ្យប្រជាជន​ទាំងអស់យល់​ច្បាស់អំពីទុក្ខ​លំបាករបស់ពួកគាត់” ។

 

ជីវិតលើភ្នំសំណល់គឺជាបទដែលមានអត្ថន័យជ្រាលជ្រៅ និងក៍ជាចំណងជើងសំរាប់ អាល់ប៊ុមដំបូង ក្រុមចម្រៀង អិន.អេស ផងដែរ។ ដើម្បីឲ្យដឹងថាតើបទនេះមានអត្ថន័យ ក៍ដូចជាដើម្បីឆ្លុះបញ្ចាំងអំពីគំនិតអប់រំរបស់អ្នកនិពន្ធបទយ៉ាងដូចម្តេចនោះ ខ្ញុំ, បណ្ឌិត សូមលើកយកបទសម្ភាន៍ដែលបានធ្វើឡើងជាមួយលោកចន្ថា ដែលជាម្ចាស់ផលិកម្ម និងជាអ្នកដឹកនាំក្រុម អិន.អេស មកជូនលោកអ្នកស្វែង យល់ទាំងអស់គ្នា។

បណ្ឌិត ៖ ជាដំបូងខ្ញុំសុំឲ្យលោកណែនាំខ្លួនបន្តិច និងនិយាយអំពីបទពិសោធន៍មួយចំនួនរបស់លោកជាមួយវិស័យតន្រ្តីនេះ។
ចន្ថា ៖ បាទ សូមអរគុណ ខ្មុំឈ្មោះចន្ថាជាប្រធានក្រុមនិងជាម្ចាស់ផលិតកម្ម ញូសង ប្រូដាកសិននេះដែរ។ ខ្ញុំក៍ជាតន្រ្តីករមួយរូបដែលបានប្រឡូកក្នុងវិស័យនេះប្រហែលជា ៦-៧ ឆ្នាំមកហើយ។ ជំនាញរបស់ខ្ញុំគឺហ្គីតាសូឡូ។ មុននឹងបានឈានដូចសព្វថ្ងៃខ្ញុំបានតស៊ូមក ជាច្រើន ដំណាក់កាលតាំងពីការលេងតាមរោងការ ពិធីជប់លៀងផ្សេងៗ។ ប្រវិត្តតស៊ូរបស់ខ្ញុំបើ និយាយទៅវែងឆ្ងាយណាស់ តែដោយពេលវេលាខ្លីខ្ញុំសូមបញ្ចាក់តែប៉ុណ្ណឹង។ ក្រោយពីមាន បទពិសោធន៍ ច្រើនជាពិសេសខាងការងារស្ទូឌីយ៉ូជាមួយផលិតកម្មមួយចំនួនទៀតនោះ ម្យ៉ាងដោយមានចិត្តស្រលាញ់ការនិពន្ធថ្មីផង ខ្ញុំក៍មានគំនិតផ្តួចផ្តើមជាផលិកម្មនេះតែម្តង។



Mr. Chantha(left) and Me (right)

បណ្ឌិត ៖ បាទអរគុណសំរាប់ការរៀបរាប់ដ៍ក្បោះក្បាយ ។ បន្តទៅនេះខ្ញុំសូមសួរសំនួរដែលទាក់ទង​នឹងការនិពន្ធបទ​ចម្រៀងក្នុងអាល់ប៊ុមលើកដំបូងនេះវិញម្តង។ បទណាមួយដែលលោករើសជាបទ​ដំបូងគេសំរាប់ចេញនាំមុខក្នុងអាល់ប៊ុមនេះ?
ចន្ថា ៖ បាទគឺជាបទ “ជីវិតលើភ្នំណល់” ដែលជាបទនាំមុខក្នុងអាល់ប៊ុម ហើយក៍ជាចំណងជើង​សំរាប់អាល់ប៊ុមថ្មីនេះផងដែរ។

បណ្ឌិត៖ បទនេះជាស្នាដៃរបស់អ្នកនិពន្ធណាដែរ?
ចន្ថា ៖ តាមពិតទៅបទនេះជាស្នាដៃនិពន្ធរបស់មិត្តខ្ញុំដែលគាត់មានឈ្មោះថា​ឡុង ស៊ីថា (និពន្ធទំនុកច្រៀង), រិន​ ធារិទ្ធ (និពន្ធសាច់ភ្លេង) និងកែសំរួលបទភ្លេងដោយ ខ្ញុំ, ចន្ថា។ បទនេះផងដែរខ្ញុំបានសុំសិទ្ធអនុញ្ញាតិត្រឹមត្រូវពី​ម្ចាស់បទ ដែលមាន​ខ្ញុំជាអ្នកត្រួតពិនិត្យឡើង​វិញនូវប៉ារូល​ ព្រមទាំងសាច់ភ្លេងជាពិសេសគឺត្រង់ការដាក់បន្ថែមសូឡូ ដែលជាជំនាញរបស់ខ្ញុំ​ស្រាប់។ ក្រៅពីហ្នឹង​ក្នុងអាល់ប៊ុម​ថ្មីនេះនៅមានបទដែលជាស្នាដៃនិពន្ធ​ ទាំងសាច់ភ្លេងនិង​ប៉ារូលជាច្រើន​ទៀតរបស់ខ្ញុំ ក៍ដូចជារបស់អ្នកចម្រៀងវ័យក្មេងយើងដូចជា ណាម ជេមី និងវីន។

បណ្ឌិត៖ វាជាបទនិពន្ធថ្មីឬយ៉ាងណា?
ចន្ថា ៖ បាទប្រាកដណាស់ ខ្ញុំសូមបញ្ចាក់ថាផលិតកម្មយើង មានទិសដៅតែមួយគត់គឺធ្វើបទ​ដែលនិពន្ធថ្មីសុទ្ធសាធ មិនចំលងពីបរទេសណាឡើយ។

បណ្ឌិត៖ លោកយល់ឃើញដូចម្តចក្នុងការយកបទនេះជាបទចម្បងសំរាប់ការចេញអាល់ប៊ុមនេះ?

ចន្ថា ៖ ដោយហេតុថាបទនេះមានអត្ថន័យ ជ្រាលជ្រៅខ្លាំងណាស់ ទើបបានជាខ្ញុំយកបទនេះមក​ដាក់ក្នុង​អាល់ប៊ុមដំបូងនេះ។ មូលហេតុទាំងនោះគឺ ៖

- ទីមួយខ្ញុំចង់ឲ្យខ្មែរយើងជួយឲ្យតម្លៃដល់ជនក្រីក្រជាពិសេសអ្នកបោស​សំរាម និងអ្នកដែល​រកស៊ីចិញ្ចឹមជីវិតដោយសំរាមនេះតែម្តង។ ព្រោះ ប្រជាជនយើងមួយចំនួនតូច មាន​ទំលាប់​ឲ្យតំលៃគ្នាតាមរយៈការមើលតែសំបកក្រៅ ពុំបានផ្តោតជ្រៅលើតំលៃ​ខាងក្នុងទេ។

- ទីពីរខ្ញុំចង់នាំឲ្យមិត្តអ្នកស្តាប់​ទាំងអស់​បានស្តាប់និងស្គាល់នូវទុក្ខលំបាករបស់ពូក​គេជាពិសេសក្មេងៗរើសសំរាម។ គ្នាជាក្មេងដែលមានអាយុ​ សមនឹងត្រូវទទួលនូវការបីបាច់ ការសិក្សាដូចក្មេងទៀត តែជីវិតពួក​គេ​បែរជាមក​ប្រឡាក់ប្រឡូសជាមួយសំរាមស្អុយ​រលួយ ប្រកបដោយមេរោគទៅវិញ។តាមពិតទៅអ្នកទាំងនោះចង់​បានសិទ្ធសេរីភាព ការរៀនសូត្រ ថែរក្សា មិនមានការរើសអើង ពេបជ្រាយពីសំណាក់អ្នកដ៍ទៃដោយព្រោះតែ​មានមុខ​របរថ្នាក់​ទាបបែបនេះ ខ្លាំងណាស់។ ខ្ញុំធ្លាប់ឃើញជាច្រើនមកហើយមាន​ពេលខ្លះ​ត្រូវ​គេប្រមាថខ្លះរហូតដល់មានការ​វាយដំគ្នាទៀតផង។ ពួកគាត់ចង់សារស័ព្ទប្រាប់ទៅ​មនុស្សផង​ទាំងពួងអំពីទុក្ខលំបាកទាំងនេះ​ ប៉ុន្តែមិនដឹងជាធ្វើតាម​រយៈ​ណា។​​ដូច្នេះសូមឲ្យតាមរយៈបទ​របស់ អិន.អេស ធ្វើឲ្យប្រជាជន​ទាំងអស់យល់​ច្បាស់អំពីទុក្ខ​លំបាករបស់ពួកគាត់។

- ហើយចុងក្រោយមួយទៀតខ្ញុំចង់ឲ្យពួកយើងដែលជាជនជាតិខ្មែរគ្រប់រូប ផ្តល់ក្តី​ស្រលាញ់ មិនរើសអើង ដល់ពួកគេទាំងនោះ ស្រលាញ់រាប់អានឲ្យស្មើភាពគ្នាក្នុងសង្គម។

បណ្ឌិត៖ អ្នកចម្រៀងណាខ្លះដែលបានច្រៀងបទក្នុងនេះ?
ចន្ថា៖ បទនេះអ្នកចម្រៀប្រចាំ អិន.អេសទាំងអស់ច្រៀងរួមគ្នា មានដូចជា ណាម ជេមី សុភ័ក្ត្រ វីន និងកញ្ញាភក្តី។

បណ្ឌិត៖ តើលោកយល់យ៉ាងណាចំពោះទឹកដមសំលេងរបស់តារាវ័យក្មេងទាំង ៥ដួងនេះ ដែលច្រៀងរួមគ្នាក្នុងបទ ជីវិតលើភ្នំសំណល់?
ចន្ថា៖ ពួកគេរួមសាមគ្គីគ្នាបានល្អណាស់ក្នុងបទនេះ។ សំលេងរបស់ពួកគេលើកដាក់ ទៅតាម​អារម្មណ៍ និងអត្ថន័យរបស់បទបានល្អ។ ពិតមែនតែពួកគេជាតារាចម្រៀងដ៍ថ្មីថ្មោងបំផុត តែទឹកដម​សម្លេងរបស់ពួកគេអាចដុសខាត់បាន។

បណ្ឌិត៖ នេះជាសំនួរចុងក្រោយសំរាប់ការសម្ភាសន៍យើងក្នុងថ្ងៃនេះ ពេលដែលចេញ វ៉ុលថ្មីនេះរួច ហើយបទជីវិតលើភ្នំសំណល់នេះបានល្បី បើសិនជាមានគេហៅក្រុម អិន.អេស ថាក្រុមសំរាមនោះ តើលោកនឹងគិតបែបណាវិញ??
ចន្ថា៖ (សើចទាំងហួសចិត្តជាមួយសំនួរបែបឡប់ៗរបស់លោកបណ្ឌិត) ប្រហែលជាខ្ញុំត្រេកអរ​ទៅវិញ ព្រោះអាចមកពីបទនេះទទួលការពេញនិយមខ្លាំងហើយ អ្នកស្តាប់ទាំងអស់នាំគ្នាផ្តល់ រហស្សនាមឲ្យបែបចម្លែកនេះ តែបើហៅក្នុងន័យអវិជ្ជមានវិញ ប្រហែលជាអាចមានមូលហេតុ​ដែលធ្វើឲ្យពួកគាត់ហៅយើងរបៀបនេះ។ បើសិនជាយើងបានធ្វើនូវចំនុចអវិជ្ជមានអ្វីមួយ យើងខ្ញុំ​សូមអភ័យទោស ហើយយើងខ្ញុំរងចាំទទួលដោយក្តីរីករាយនូវការរិះគន់ដើម្បី​ស្ថាបនា​​ នឹងព្យាយាមកែប្រែចំនុចទាំងនោះយ៉ាងណាក៍ខ្ញុំនៅតែមានជំនឿយ៉ាងមុតមាំថាខ្មែរគ្នាងគង់តែ​ទឹកចិត្តចេះ ស្រលាញ់គ្នា ស្រលាញ់ជាតិសាសន៍ង ព្រមទាំងចេះជួយលើកដំកើងវប្បធម៌ជាតិខ្មែរ​បានឲ្យបានរុងរឿង។

Mr. Chantha and Me (in the right hand)

បណ្ឌិត៖ បានសូមអរគុណ ខ្ញុំក៍មានជំនឿដូចលោកអញ្ចឹងដែរ តើលោកមានអ្វីផ្តែផ្តាំ​បន្ថែមដែរឬទេ?
ច័ន្ទថា៖ សូមអរគុណនូវការធ្វើបទសម្ភាសន៍នេះ ជាចុងក្រោយខ្ញុំសំណូមពរឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់គាំទ្រ​នូវអាល់ប៊ុមថ្មីរបស់យើងនេះ។ ហើយខ្ញុំក៍សំណូមពរដោយទទូច សូមឲ្យអ្នកទាំងអស់គ្នាជួយគាំទ្រសិល្ប ៈ ខ្មែរ​យើងឲ្យកាន់តែខ្លាំងក្លាជាងនេះ ហើយសូមជួយគាំទ្រ​យើងខ្ញុំតាមរយៈ ការជាវស៊ីឌីដើម (អូរីជីណល) សូមកុំជាវស៊ីឌីលួចចំលងទាំងនោះ ព្រោះក្រៅពីការបន្ទាបតំលៃសិល្បៈ ខ្មែរ ការជាវស៊ីឌីថតចំលងខុស​ច្បាប់ នឹងធ្វើឲ្យសិល្បករ​យើងអស់ទឹកចិត្តក្នុងការប្រឹងប្រែងដើម្បី ការបំរើដល់អារម្មណ៍របស់អ្នកស្តាប់ទាំងអស់ទៀតផង។

Dear All visitors

Thanks for your support. Here I want to tell you that we have moved to our new domain, http://www.khmernewsong.com . Don’t worry this wordpress domain is still alive to post a link to the original post on khmernewsong.com. The reasons to move are:

- To have a professional domain for our band (I don’t like the sub-domain)
– To have more space and song upload
– Do more works without restriction like the free service

So, I hope you guys understand why we moved. Ok see you there!!!

Front page: http://www.khmernewsong.com
Blog in English: http://www.khmernewsong.com/en
Blog in Khmer: http://www.khmernewsong.com/kh

 

After we’ve disappeared for few month, NS is now back with the latest CD cover. Ich Chantha, the band leader and NS director said that, ” Our VCD vol 01 is finished. We are now in the process of packaging, preparing the CD cover and get ready to appear on the store in next few month”. “I hope that all of you guys support us by buying the original CD”, He added.
Here are the 10-songs title of NS vol. 01

1. Jivit Ler Phnom Som Nal – Band performance Nam, Jamy, Sopheak, Win and Pheakdey
2. Snaeh Banh Chhort Cheat – Sang by Sopheak
3. Chorm Reang Thmey Cham Srey Vil Ving – Sang by Jamy
4. Bros KaKey – Sang by Pheakdey
5. Sol Tae Bong Ler Knong Krorbey – Sang by Win
6. Bror Leng Sror Moul – Sang by Nam
7. Pka ChhaNgay dai – Sang by Jamy
8. Cheat Kbot – Sang by Sopheak
9. Mnus Kmean Dom Lay – Sang by Nam
10. Kak Somnal Sneah – Sang by Win

CD Cover - Front

បន្ទាប់ពីពួកយើងជួបនូវរឿងអកុសលប៉ុន្មានរយៈនេះមក ក្រុម អិន.អេស បានមកជាថ្មីជាមួយគំរប ស៊ីឌី ចម្រៀងថ្មីដែលបានកែប្រែជាលើកចុងក្រោយ។ លោក អ៊ិច ចន្ថា ដែលជាមេក្រុម អិន.អេស និងជាម្ចាស់ផលិតកម្មនេះបានប្រាប់ឲ្យដឹងថា៖ “វីស៊ីឌីវ៉ុល១ បានធ្វើចប់រួចរាល់ហើយ រងចាំការបោះពុម្ព រៀបចំគំរប និងការវិចខ្ចប់នានា ដើម្បីឈានទៅដល់ការបង្ហាញខ្លួនលើទីផ្សាជា​លើកដំបូង” ។ ” ខ្ញុំសង្ឈឹមថា បងប្អូនជាតិខ្មែរទាំងអស់ នឹងចូលរួមគាំទ្រជាវវ៉ុលដំបូងរបស់យើង កុះករ ជាពិសេសការចូលរួមតាមរយៈការជាវស៊ីឌី Original ” នេះជាសំដីរបស់គាត់បន្ថែម។ បទចម្រៀងសំរាប់​វ៉ុលដំបូងនេះមានដូចជា៖

១. ជីវិតលើភ្នំសំណល់ – ច្រៀងរួមគ្នាដោយ ណាម, ជេមី, សុភ័ក្រ, វីន និងភក្តី
២. ស្នេហ៍បញ្ជោតចិត្ត – ច្រៀងដោយ សុភ័ក្រ
៣. ចម្រៀងថ្មីចាំស្រីវិលវិញ – ច្រៀងដោយ ជេមី
៤. ប្រុសកាកី - ច្រៀងដោយ ភក្តី
៥. សល់តែបងលើខ្នងក្របី – ច្រៀងដោយ វិន
៦. ប្រឡែងស្រមោល – ច្រៀងដោយ ណាម
៧. ផ្កាឆ្ងាយពីដៃ - ច្រៀងដោយ ជេមី
៨. ចិត្តក្បត់ – ច្រៀងដោយ សុភ័ក្រ
៩. មនុស្សគ្មានតម្លៃ – ច្រៀងដោយ ណាម
១០. កាកសំណល់ស្នេហ៍ – ច្រៀងដោយ វិន

CD Cover - Back

សុំអភ័យទោសពីសំណាក់មិត្តទាំងអស់គ្នា ដែលរងចាំអាល់ប៊ុមពួក​យើងយ៉ាងយូរ។ ខ្ញុំដឹងថាអ្នកទាំងអស់គ្នាសុទ្ធតែជាអ្នកគាំទ្រវិស័យ​បទចម្រៀងនិពន្ធថ្មី ខ្ញុំពិតជាមានមោទនភាពណាស់ដែល​បានដឹងថាអ្នកទាំងអស់គ្នាមានគំនិតស្រលាញ់ដូច្នេះ។  ពួកយើង​នៅសល់តែដំណាក់កាលកាត់ត វិដេអូ និងការ បញ្ចប់បទ Audio ដើម្បីបញ្ចូលទៅក្នុង ស៊ីឌីប៉ុណ្ណោះ ប៉ុន្តែស្រាប់តែមានបញ្ហអាក្រក់​កើតឡើង។ គឺម៉ាស៊ីនប្រើសំរាប់ការកាត់តនោះ ឆ្លងវីរុសចង្រៃ ដែលសរសេរដោយខ្មែរយើង នេះតែម្តង។ ខ្ទេចគ្មានសល់ ទិន្នន័យ​បទ Audio ទាំងអស់មួយវ៉ុល ដែលត្រៀមចេញ​នៅខែខាងមុខ​និងបទវ៉ុលបន្តបន្ទាប់ទៀត ដែលខំធ្វើប៉ុន្មានខ្មែរកន្លងទៅនេះ។ យំលែងចេញហើយខ្ញុំ។ នឹកឡើងក្តៅក្រហាយនឹងអស់លោកដែល​ទំនេរពេកនាំគ្នាសរសរវីរុសខ្មែរយើងនេះណាស់។ ឥឡូវខ្ញុំអង្គុយ Recovery Data ឡើងវិលមុខហើយ។ នេះសំណាងហើយដែល ទិន្នន័យ​វិដេអូមិនបានទុកក្នុងម៉ាស៊ីនហ្នឹង កុំអីត្រូវចាប់ផ្តើមពីបាតដៃ​ទទេ​ឡើងវិញ។ មេរោគនោះបានធ្វើទុក្ខកាលពីថ្ងៃសុក្រអាទិត្យ​មុននេះ​ឯង។​ នៅតែមួយជំហានទៀតរួចរាល់ឥឡូវត្រូវយ៉ាប់​កាន់តែខ្លាំង។ ទិន្នន័យមួយចំនួនយកមកបានតែ មិនដឹងប្រើ​កើតឬអត់។ បើមិនកើតមានតែថតបទនោះឡើងវិញទេ។ នេះជាមេរៀនដែលខ្ញុំគួរតែចងចាំឥតភ្លេច។
ពួកយើងនឹងព្យាយាមឲ្យអស់លទ្ធភាព សូមអភ័យទោសសារជាថ្មី។

- បណ្ឌិត

For a long disappear, here is another new poster of us.  Sorry for some error in my previouse post.

New poster

Yeah!!!….here is our Band’s poster. The big title is “Worthless”. It’s about a person who is so is worthless to his ex-lover. Other good song of this album such as “Bros Kakey”, “Somneang ler Phnom Som norl”, “Kak somnal Snae”, “Kom bon Chir”….etc.

NS's Poster

The Audio CD is comming soon…

Top Clicks

  • គ្មាន
ខែកញ្ញា 2014
អាទិ. ច. អ. ព. ព្រ. សុ. សៅ.
« មេសា    
 123456
78910111213
14151617181920
21222324252627
282930  

Blog Stats

  • 4,734 hits
តាមដាន

Get every new post delivered to your Inbox.